ក្បួនរកមាស5យ៉ាងរបស់សៀវភៅកំពូលអ្នកមាននៅទីក្រុងបាប៊ីឡូនដែលមនុស្សគ្រប់គ្នាគួរអនុវត្តបើចង់រួចផុតពីភាពក្រីក្រ៖

ក្បួនរកមាសទី1<<មាសកើតមានដល់ជនណាដែលដកប្រាក់ចំណូលយ៉ាងតិច10%ដើម្បីសន្សំទុកធ្វើជាដើមទុនសម្រាប់ថ្ងៃអនាគត។>>ជនណាដែលដកប្រាក់ចំណូលយ៉ាងតិច10%ដើម្បីសន្សំទុកជាប់មិនដាច់និងវិនិយោគប្រាក់សន្សំនោះដោយឈ្លាសវៃគេប្រាកដជាមានប្រាក់ដើមទុនប្រើប្រាស់ដើម្បីបង្កើតប្រាក់ចំណេញនៅថ្ងៃអនាគតព្រមទាំងអាចធានាសុវត្ថិភាពដល់គ្រួសាររបស់ខ្លួនថែមទៀតផង។

ក្បួនរកមាសទី2<<មាសអាចបង្កើតកូនអោយម្ចាស់ណាដែលមានប្រាជ្ញាយកវាទៅប្រើប្រាស់ដើម្បីបង្កើនចំណូលដូចសត្វជ្រូកអាចបង្កើតកូនបានយ៉ាងដូច្នោះដែរ។>>តាមពិតទៅមាសដូចជាកម្មករម្នាក់អញ្ចឹងគឺវាយកទៅប្រើប្រាស់ដើម្បីបង្កើនចំនួនឲ្យទ្វេដង។ជនណាដែលសន្សំមាសទុកពេលឱកាសមកដល់ជននោះអាចប្រើវាបង្កើតផលចំណេញ។

ក្បួនរកមាសទី3<<មាសចូលចិត្តរស់នៅជាមួយម្ចាស់ណាដែលប្រយ័ត្នប្រយែងពិគ្រោះយោបល់ជាមួយអ្នកមានជំនាញមុនយកវាទៅធ្វើវិនិយោគឬរកស៊ី។>>ជនដែលស្វែងរកការណែនាំពីអ្នកជំនាញក្នុងការប្រើប្រាស់មាសនឹងចេះពីរបៀបការពារទ្រព្យសម្បត្តិរបស់ខ្លួនមិនអោយបាត់បង់ព្រមទាំងអាចប្រើប្រាស់វាប្រកបដោយសុវត្ថិភាពថែមទៀតផងដែលនឹងឲ្យចំនួនមាសរបស់គាត់ចេះតែកើនឡើងជាប់មិនដាច់។

ក្បួនរកមាសទី4<<មាសនឹងរត់ចេញពីម្ចាស់ដែលយកវាទៅធ្វើជំនួញដែលខ្លួនមិនចេះនិងមិនបានពិគ្រោះយោបល់ជាមួយអ្នកជំនាញ>>មនុស្សឆ្លាតមានប្រាជ្ញាគឺមនុស្សដែលវិនិយោគទ្រព្យសម្បត្តិរបស់ខ្លួនបន្ទាប់ពីទទួលយោបល់ពីអ្នកជំនាញ។

ក្បួនរកមាសទី5<<មាសនឹងរត់ចេញពីម្ចាស់លោភលន់បង្ខំវាអោយបង្កើតមុខរបរដែលមិនអាចទៅរួចឬម្ចាស់ដែលឆាប់ជឿសម្ដីមនុស្សបោកប្រាស់ឬម្ចាស់ដែលជឿជាក់ខ្លួនឯងពេករហូតដល់ប្រើវាក្នុងមុខរបរដែលខ្លួនគ្មានបទពិសោធន៍និងធ្វើតាមតែអារម្មណ៍>>មនុស្សឆ្លាតនិងមានប្រាជ្ញាតែងមើលឃើញហានិភ័យនៅខាងក្រោយមហិច្ចតាដែលចង់ប្រើផ្លូវកាត់ដើម្បីបង្កើនទ្រព្យសម្បត្តិ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ