ចង់ដឹងទេ តើអាហារអ្វីខ្លះបំប៉នសក់របស់អ្នក ?
សរសៃសក់ដ៏ស្រស់ស្អាតប្រកបដោយផាសុកភាពរបស់អ្នក ជាផ្នែកមួយនៃរាងកាយដែលត្រូវការអាហារ ក៏ដូចជាសារធាតុចិញ្ចឹមសមស្រប ដើម្បីទ្រទ្រង់ និងដំណើរការលូតលាស់ទៅមុខតាមអាយុកាល។ អាហារបំប៉នសក់៣យ៉ាង ដែលលោកអ្នកគួរមាន ៖
-វីតាមីន A ៖ វីតាមីនដ៏សំខាន់សម្រាប់ជួយឲ្យសក់មានសុខភាពល្អគឺវីតាមីនA ដូចទៅនឹងល ទ្ធផល នៃដំណើរការធ្វើមេតាបូលីសផ្សេងៗគ្នា។ រាងកាយរបស់យើងផលិតជាបន្ត បន្ទាប់ នូវរ៉ាឌីកាល់សេរី ដែលអាចបំផ្លាញការលូតលាស់របស់កោសិកាធម្មតាកម្រិតខ្ពស់។ ស្រដៀងគ្នានេះ គល់សក់របស់ អ្នកក៏ត្រូវបានបំផ្លាញទៅតាមការផលិតនូវរ៉ាឌីកាល់សេរីនេះដូចគ្នាដែរ។ វីតាមីនA មានលក្ខណៈប្រឆាំ ងអុកស៊ីតកម្ម ដែលជួយបញ្ឈប់ការបង្កើតរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ និងស្តារសុខភាពសក់ឡើ ងវិញ។
-វីតាមីន C ៖ ការបំផ្លាញពីរ៉ាឌីកាល់សេរីអាចរារាំងការលូតលាស់ និងធ្វើឲ្យសក់របស់អ្នកចាស់ មុនអាយុ ។ វីតាមីនC គឺជាភ្នាក់ងារប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ជួយការពារប្រឆាំងការធ្វើអុកស៊ីតក ម្ម ដោយសាររ៉ាឌីកាល់សេរី។ បន្ថែមពីនេះ រាងកាយរបស់អ្នកត្រូវការវីតាមីនC ដើម្បីបង្កើតប្រូ តេអ៊ីមួយប្រភេទ ហៅថាកូឡាជែន ដែលសំខាន់នៅក្នុងផ្នែកមួយនៃការបង្កើតរចនាសម្ព័ន្ធសក់។ បន្លែផ្លែឈើមួយចំនួនដូចជា ស្ត្រូប័ររីម្ទេសផ្លោក ត្របែក និងផ្លែក្រូច សុទ្ធតែជាប្រភពដ៏ល្អនៃវីតាមីនC ធម្មជាតិ។
-វីតាមីន E ៖ ក្នុងការសិក្សាមួយបង្ហាញថាវីតាមីន E មានឥទ្ធិពលប្រហាក់ប្រហែលនឹងវីតាមីនCដែរ វាជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារកំណើនច្រើននៃរ៉ាឌីកាល់សេរី។ តាមការពិសោធន៍រកឃើញថា ប្រជាជនដែលមានបញ្ហាសក់ជ្រុះប្រមាណ៣៤.៥% មានការកើនឡើងនូវការលូតលាស់នៃសរសៃសក់ បន្ទាប់ពីបានប្រើប្រាស់វីតាមីន E រយៈពេល៨ខែ។ គួរបញ្ជាក់ថាអាហារដែលសម្បូរដោយវីតាមីន E រួមមាន គ្រាប់ផ្កាឈូករ័ត្ន អាល់ម៉ុង ផ្លែប័រជាដើម៕SP