បច្ចុប្បន្ននេះមានមនុស្សជាច្រើនណាស់ដែលកំពុងតែជួបបញ្ហាភ្នែកមើលមិនសូវច្បាស់ ដោយសារតែការប្រឹងសម្លឹងខ្លាំងពេក ជាពិសេសអ្នកដែលធ្វើការនៅនឹងមុខកុំព្យូទ័រតែម្តងមានបន្លែ៥ប្រភេទអាចជួយការពារភ្នែកឲ្យរួចផុតពីជំងឺផ្សេងៗបាន សូម្បីតែភ្នែកខ្សោយមើលមិនច្បាស់ក៏ដោយ។ 

ត្រកួន 

ត្រកួន សម្បូរទៅដោយវីតាមីនA វីតាមីនC និងបេតាការ៉ូទីន ) ដែលអាចជួយការពារមិនឲ្យមានជំងឺឈឺភ្នែក មិនបញ្ហាភ្នែកស្រវាំងមើលមិនច្បាស់។ លើសពីនេះទៅទៀត វីតាមីន A អាចជួយការបារពីជំងឺមហារីកភ្នែក ព្រមទាំងជាតិដែលអាចជួយរក្សាឈាមឲ្យមានសុខភាពល្អ។

 

ការ៉ុត 

ការ៉ុត គឺជាបន្លែពណ៌លឿងមួយប្រភេទដែលមានផ្ទុកសារធាតុបេតាការ៉ូទីន ) រួមទាំងសារធាតុរ៉ែជាច្រើនទៀតដូចជា វីតាមីនA ដែលអាចជួយរក្សាភ្នែកឲ្យចៀសផុតពីផលប៉ះពាល់ដោយសារតែពន្លឺ។ វីតាមីនA នៅក្នុងការ៉ុតក៏អាចជួយរក្សាស្បែកឲ្យស្អាត ហើយបង្ការពីជំងឺមហារីកមួយចំនួនផងដែរ។ 

ស្លឹកបាស 

ស្លឹកបាស ត្រូវបានគេចាត់ទុកជាបន្លែបៃតងដែលល្អបំផុតសម្រាប់ជំនួយដល់ភ្នែក ព្រោះវាមានផ្ទុកសារធាតុបេតាការ៉ូទីន ជាតិសរសៃ និងវីតាមីនA។ តម្លៃអាហារូបត្ថម្ភទាំងនេះហើយ ដែលធ្វើឲ្យវាក្លាយទៅជាអាហារដ៏ល្អក្នុងការការពារជំងឺភ្នែកឡើងបាយ និងផលប៉ះពាល់ដោយសារតែពន្លឺ។ 

 

ដើមខាត់ណា 

ដើមខាត់ណា មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម វីតាមីនC និងបេតាការ៉ូទីណ ) ដែលជួយលើកកម្ពស់ឲ្យភ្នែកមើលឃើញកាន់តែច្បាស់។ ក្រៅពីនេះ វាអាចជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ និងមានសមត្ថភាបប្រឆាំងនឹងការឆ្លងមេរោគ។ 

ល្ពៅ 

ល្ពៅ ត្រូបានគេប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាជាច្រើនដូចជា ភ្នែក ស្បែក ប្រព័ន្ធរំលាយអាហារ តម្រងនោម បណ្តុះកោសិកាថ្លើមថ្មីឡើងវិញ។ អ្វីដែលពិសេសនោះ គឺការ៉ុត មានផ្ទុកសារធាតុ lutein ដែលអាចការពារភ្នែកមិនមានបញ្ហាព្រិលមើលមិនច្បាស់ ចំណែកឯវីតាមីនA បេតាការ៉ូទីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម អាចទប់ទល់ជាមួយនឹងជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព៕ sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ