ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតអញ្ជើញលោក លី តារា អ្នកនិពន្ធសៀវភៅ Possible Crush ទៅប្រជុំនៅនាយកដ្ឋានបច្ចេកទេសវប្បធម៌ នាទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ស្អែកនេះ។

ដោយឡែក លោក លី តារាជាអ្នកនិពន្ធ យល់ថាការអញ្ជើញរបស់ក្រសួងវប្បធម៌ គឺជារឿងល្អសម្រាប់លោក ព្រោះលោកអាចជជែកពិភាក្សាជាមួយក្រសួងបន្ថែមពីបញ្ហាដែលបានកើតឡើង និងកំពុងតែប្រឈមនោះ។ទោះជាយ៉ាងណាក្នុងដំណាក់កាលនេះ អ្នកនិពន្ធសៀវភៅជាភាសាបរទេសរូបនេះ នៅមិនទាន់ហ៊ានបញ្ចេញសៀវភៅ Possible Crush ទៅទីផ្សារបន្ថែមឡើយ ក្រោយលក់បានប្រមាណ១០០ក្បាលនោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ