ផ្លែប័រ គឺជាប្រភេទម្យ៉ាងមានអត្ថប្រយោជន៍បំផុត នៅលើពិភពលោក ដែលមានផ្ទុកនូវសារធាតុជាច្រើន ដូចជា៖ វីតាមីន A, B, C, E និង K ក៏ដូចជា  សារធាតុទង់ដែង ដែក ប៉ូតាស្បូម ម៉ាញេស្យូម ជាតិសរសៃ ប្រូតេអ៊ីន និង មានសារធាតុជាច្រើន ផ្សេងទៀត។ផ្លែប័រ ជារុក្ខជាតិហូបផ្លែដ៏មានឱជារសឆ្ងាញ់ពិសា និង ជាឱសថ  សំរាប់ព្យាបាលជំងឺយ៉ាងពូកែស័ក្តិសិទ្ធិថែមទៀតផង។

ជួយឱ្យខួរក្បាលឆ្លាតមានសុខភាពល្អ៖ យោងតាមអ្នកជំនាញផ្នែកសុខភាព  បានឱ្យថា ផ្លែប័រ គឺជាប្រភពនៃអាហារដ៏ល្អបំផុតសំរាប់សុខភាពខួរក្បាល ដោយសារតែ វាមានផ្ទុកសារធាតុ omega-3 fatty acids និង វីតាមីន E ខ្ពស់។ សារធាតុ omega-3 fatty acids មានតួនាទីថែរក្សាខួរក្បាលឱ្យមានសុខភាព ឆា្លតជាងវ័យ និងអាចកាពារពីជំងឺផ្សេងៗ បានយ៉ាងប្រសើរ។ ដូច្នេះអ្នកគួរទទួលទានផ្លែប័រ ឱ្យបានទៀងទាត់ ជារៀងរាល់ថ្ងៃ។

ជួយឱ្យបេះដូងមានសុខភាពល្អ៖ យោងតាមការសិក្សា បានបង្ហាញថា មនុស្សដែលទទួលទានផ្លែប័រ  គឺជួយឱ្យរាងកាយមានកំលាំងខ្លាំងក្លា និង  ជំរុញឱ្យបេះដូងមានសុខភាពល្អ  មានហានិភ័យតិចតូចនៃជំងឺបេះដូង ជាងមនុស្សដែលមិនបានទទួលទានផ្លែប័រ។

ផ្លែមានផ្ទុកនូវវីតាមីន E  ដែលអាចជួយការពារ  សារធាតុ  cholesterol oxidization និង folateនិង ជួយកាត់បន្ថយគ្រោះថ្នាក់នៃសារធាតុ  homocystenine  នៅក្នុងឈាម។ ប៉ូតាស្យូម ជួយឱ្យសម្ពាធឈាមដើរស្រួល និង សារធាតុ phytosterols ជួយកាត់បន្ថយសារធាតុខ្លាញ់។

ជួយឱ្យភ្នែកមើលឃើញច្បាស់ និង មានសុខភាពល្អ៖ ផ្លែប័រក៏ដើរតួនាទីយ៉ាងសំខាន់ដែរសំរាប់សុខភាពភ្នែក និង ធ្វើឱ្យភ្នែកមានសុខភាពល្អ ពីព្រោះ នៅក្នុងផ្លែប័រ  សម្បូរដោយសារធាតុ carotenoid leutein សារធាតុការពារប្រតិកម្មអ៊ុកស៊ីតដែលអាចការពារភ្នែកពីជំងឺឆ្លងនិងភ្នែកខ្សោយ។

អ្នកបានដឹងហើយថា  ផ្លែប័រមានអត្ថប្រយោជន៍  យ៉ាងសំខាន់សំរាប់ការពារ និង ទ្រទ្រង់សុខភាពរាងកាយរបស់អ្នក ឱ្យមានសុខភាពល្អ ដូច្នេះ គួរជ្រើសរើស យកផ្លែប័រធ្វើជារបបអាហារប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពរាងកាយរឹងមាំ គ្មានជំងឺ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ