ភ្នំពេញ ៖ បន្ទាប់ពីបានពិភាក្សាជាបន្ដបន្ទាប់ និងសម្របសម្រួលអស់រយៈពេល១ខែកន្លះ រវាង ស្ថានទូត និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ពាក់ព័ន្ធនឹងករណីពលរដ្ឋខ្មែរ ចំនួន១៤៣នាក់ ដែលខកដំណើរ កាលពីថ្ងៃទី៧ មេសា ក្រុមហ៊ុនអាកាសចរណ៍ម៉ាស៊ី បានរៀបចំរួចរាល់នូវជើ ងហោះហើរពាណិជ្ជកម្មមួយ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះតាមជើងយន្ដហោះ MH762 ដែលនឹងចាកចេញពីទីក្រុងគួឡាឡាំពួ ហើយនឹងទៅដល់់រាជធានីភ្នំពេញនៅថ្ងៃដែល ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី១៥ មិថុនា នេះថា អ្នកដំណើរជាពលរដ្ឋខ្មែរសំរាប់ជើងហោះហើរខាងលើនេះ មាន ចំនួនសរុប៤០៤នាក់។ក្នុងចំណោមអ្នកខកខានដំណើរ ថ្ងៃទី៧ មេសា គឺមានចំនួន១១៥នាក់ តែប៉ុណ្ណោះ ដោយហេតុថា មានអ្នកដំណើរខ្លះពុំបានផ្ដល់ព័ត៌មានមកស្ថានទូត និងមួយចំនួន សម្រេចមិនត្រឡប់ទៅកម្ពុជា ក្នុងអំឡុងពេលនេះ ពីព្រោះត្រូវចូលធ្វើការវិញ ឬអ្នកខ្លះទៀតជិ តដល់ពេលត្រូវចូលសាលារៀនវិញ។ រីឯ អ្នកដំណើរចំនួន ៨៩នាក់ ផ្សេងទៀត គឺក្រុមហ៊ុន លក់សំបុត្របន្ថែម៕ EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ