ស្មោញ គឺជាបក្សីមួយប្រភេទមានមាឌធំ រហូតដល់៨៥-៩៧សង់ទីម៉ែត្រ និងស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតរងគ្រោះ។ ចំនួនរបស់វានៅលើសាកលលោក មានប្រមាណជា ២២,០០០ក្បាល ខណៈចំនួននេះមា នការធ្លាក់ចុះនៅតាមទីជម្រកនីមួយៗ អាស្រ័យហេតុនេះគេចាត់វាជាប្រភេទជិតរងគ្រោះ។ នេះបើតាមការឲ្យដឹងពីអង្គការសមាគមអភិរក្សសត្វព្រៃ WCS ។
ប្រភពដដែលបានបញ្ជាក់ថា សត្វស្មោញបន្តពូជលឿនជាងគេ ហើយរងការរំខានខ្លាំងពី មនុស្ស។ វារស់នៅជាហ្វូង ដែលអាចងាយស្រួលក្នុងការពារ និងរាប់ចំនួនសំបុករបស់វា។ ចំនួនសំបុក របស់ សត្វស្មាញ មានភាពថេរស្ថិតនៅចន្លោះ ៦០០០សំបុកចាប់តាំងពីឆ្នាំ២០០៨មក៕