អង្គការសហប្រជាជាតិគ្រោងរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធជូនដល់សពកងយោធាមួកខៀវចំនួនពីររូបដែលបានពលីជីវិតក្នុងបុព្វមនុស្សធម៍ក្នុងបេសកកម្មក្រោមឆត្រ អ.ស.ប
ក្នុងបទសម្ភាសន៍ជាមួយសារពត៌មានជាតិ លោកសែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និង ជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់ សង្គ្រាមបានបញ្ជាក់ថាៈអង្គការសហប្រជាជាតិនឹងរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ននៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២០ នៅរដ្ឋធានីបាម៉ាកូ សាធារណរដ្ឋម៉ាលី ដោយមានកាអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រី យោធាស៊ីវិល ព្រមទាំងកងយោធាមួកខៀវក្នុងតំបន់MINUSMA ...។
លោក សែម សុវណ្ណនី បានបញ្ជាក់បន្ថែមថាៈ មជ្ឈមណ្ឌលជាតិនឹងរៀបចំពិធីបុណ្យសព លោកស សាវី តាមប្រពៃណី និងលក្ខណៈយោធា ឲ្យបានសក្តិសមទៅ នឹងពលីកម្មដែលបានពលីជីវិតដើម្បីជាតិកម្ពុជា និង សកលលោក។
គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមរំលែកទុក្ខដល់ ក្រុមគ្រួសារសព លោក ស សាវី ដោយបានជូនថវិកាចំនួន៥០.០០០$ និងថវិកាសម្រាប់បុណ្យសពចំនួន២០លានរៀល៕SP