សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី អំពាវនាវចំពោះម្ចាស់អាគារសាលា សូមកាត់បន្ថយប្រាក់ជួលអាគារ
4 ឆ្នាំ មុន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានធ្វើការអំពាវនាវសាជាថ្មីចំពោះម្ចាស់អាគារសាលា សូមកាត់បន្ថយនូវប្រាក់ជួលអាគារ។ការអំពាវនាវនេះធ្វើឡើង ក្នុងឱកាសដែលសម្តេច អញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបន្ថែមទៀតថា មកដល់ពេលនេះ សូម្បីតែសណ្ឋាគារ ក៏ធ្វើការបញ្ចុះតម្លៃ លើសេវាកម្ម និងម្ហូបអាហារ ដល់ទៅ៣០% ទៅ៥០% ឯណោះ ។អញ្ចឹងទេសកលវិទ្យាល័យ ខ្លះ គ្រឹះស្ថានខ្លះ គេមានអាគាររបស់គេផ្ទាល់ នោះមិនមានបញ្ហានោះទេ ក៏ប៉ុន្តែ គ្រឹះស្ថានសិក្សាខ្លះជួលអាគារគេ ដូច្នេះដើម្បីធានា ថាក្នុងពេលដែលមានវិបត្តិ កុំមានការខាតបងធ្ងន់ធ្ងរខ្លាំងពេក សម្តេចស្នើម្ចាស់អាគារ ផ្តល់នូវការយោគយល់នឹងភាពទន់ភ្លន់ជាមួយគ្រឹះស្ថានសិក្សាឯកជន ៕