តាមរយៈការ ចែករំលែកដោយគណនីលោក Ry Sotharith ដែលបានបង្ហោះឲ្យដឹងពីសកម្មភាពស្មោះត្រង់មួយរបស់បងប្រុសអ្នកលក់ដំឡូង និងសណ្តែកដី ដោយគាត់អាប់លុយខ្វះ ៥០០៛ តែគាត់សុខចិត្តរុញរទេះគាត់តាមរកឲ្យលុយទៅគាត់ ៥០០៛ដែលខ្វះវិញ។បានសរសេរថា ៖ បេះដូងអ្នកសៀមរាប រឿងលុយ ៥០០រៀល៖ ខ្ញុំទិញដំឡូង និងសណ្តែកដីគាត់ ហើយគាត់អាប់លុយខ្វះអោយខ្ញុំ៥០០រៀលខ្ញុំមិនដឹងក៏ដើរចេញមកជិតកន្លះគីឡូ តែមិននឹកស្មានថាគាត់រត់តាមខ្ញុំជាមួយរទេះគាត់ជាងកន្លះគីឡូគ្រាន់តែយកលុយអាប់ដែលខ្វះ៥០០រៀលអោយខ្ញុំវិញ។ តើមានប៉ុន្មានអ្នកនៅមានបេះដូងបែបនេះ? ភាពស្មោះត្រង់ របស់ប្អូននឹងនៅជាមួយខ្ញុំរហូត។ សូមបញ្ជាក់ថា តាមរយៈរឿងនេះ ធ្វើអោយមហាជនកាន់តែមានចិត្តអាណិត ស្រលាញ់ ចំពោះទឹកចិត្តរបស់អ្នករុញរទេះលក់ដំឡូងនេះ យ៉ាងខ្លាំង៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ