ក្រោមអធិបតីភាព លោក អ៊ុក សិទ្ធិជាតិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាបាល់បោះកម្ពុជា នៅថ្ងៃ ទី ២៩ ខែឧសភា ឆ្នាំ ២០ ២០ ដែលមានរបៀវារៈដូចខាងក្រោម៖
១-ត្រៀមរៀបចំការប្រកួតបាល់បោះលីគឡើងវិញ នៅដើមខែមិថុនា ដោយអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា។
២-បន្តអនុវត្តយុទ្ធសាស្ត្ររបស់សហ័ន្ធ ក្នុងការពង្រឹងវិស័យកីឡាបាល់បោះ។
៣-រៀបចំធ្វើមហាសន្និបាតបញ្ចប់អណាត្តិរបស់សហព័ន្ធ ដោយសម្រួលចេញនូវមន្ត្រីអសកម្ម ដោយបញ្ជូលអ្នកដែលស្រឡាញ់កីឡាបាល់បោះពិតប្រាកដ។
ជាចុងបញ្ចប់ លោកបានផ្តល់អនុសាសន៍ណែនាំទៅដល់គ្រូបង្វឹកមេត្តាប្រកាន់ខ្ជាប់នូវការបង្ការ ការពារដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩ ៕SP