ចេញហើយសមិទ្ធិផលដ៏ធំពីការរឹតបណ្តឹងច្បាប់ចរាចរ ជាក់ស្តែងថ្ងៃនេះគ្មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរទេនៅទូទាំងប្រទេស
4 ឆ្នាំ មុន
ភ្នំពេញ ៖ ដំណឹងល្អ! នៅថ្ងៃនេះគ្មាននាក់ស្លាប់ ដោយគ្រោះថ្នាក់ ចរាចរណ៍ទេ មានតែនាក់រងរបួស យ៉ាងហោចណាស់ មានមនុស្សរងរបួស ៤នាក់ (ស្រី២) ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នៅ ថ្ងៃ ទី ៤ ខែឧសភា ឆ្នាំ ២០២០ ។
យោងតាម ការចេញផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅ ថ្ងៃទី ៤ ឧសភា នេះថាទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សរបួស សរុបចំនួន ០៤នាក់ នៅថ្ងៃទី ៤ ខែឧសភា នេះគឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិចចំនួន ២លើក ៕ E B