ជនបរទេសមកពីប្រទេសចំនួន៦ អាចចូលមកកាន់កម្ពុជាឡើងវិញ ប៉ុន្តែត្រូវឯកសារធានារ៉ាប់រងសុខភាពកក្នុងចំនួនទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារក្នុងអំឡុងពេលស្នាក់នៅកម្ពុជា
កម្ពុជាអនុញ្ញាតឲ្យភ្ញៀវបរទេសពីប្រទេសចំនួន៦រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ។នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ។
គ្រប់អ្នកដំណើរទាំងអស់ដែលចូលមកកម្ពុជា ទាំងជនជាតិខ្មែរ និងជនបរទេសគឺតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មានកូវីដ១៩ ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាលដោយរដ្ឋាភិបាលនៃប្រទេសសាម៉ី ក្នុងរយៈពែល៧២ម៉ោង។បន្ថែមលើនេះ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាពកក្នុងចំនួនទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ។
ការអនុញ្ញាតឱ្យភ្ញៀវបរទេស មកពីប្រទេសនេះ ចូលមកកម្ពុជាឡើងវិញ ធ្វើឡើងតាមចំណារឯកភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ និងយោងតាមការវិវត្តន៍សភាពការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩។
គួរបញ្ជាក់ថា ជនបរទេសនៅប្រទេសទាំងនោះ ត្រូវបានរដ្ឋាភិបាលកម្ពុជាបិទមិនឱ្យចូលមកកម្ពុជាឡើយ ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីមានការផ្ទុះនូវការរីករាលដាលជំងឺកូ វីដ ១៩ កាន់តែខ្លាំងក្លា នាពេលកន្លងមក៕SP