(អ៊ុយក្រែន)៖យោធាអ៊ុយក្រែន បានប៉ាន់ស្មានថា ទាហានរុស្ស៊ីប្រហែល ជិត១ពាន់នាក់ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នានៅប៉ុន្មានថ្ងៃកន្លងមកនេះ ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CANនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៣។

 

យោធាអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីភាគច្រើនបានស្លាប់ក្នុងការប្រយុទ្ធគ្នានៅក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន ដោយឡែកកងកម្លាំងរុស្ស៊ីបានផ្តោតលើការវាយលុកនៅក្នុងផ្នែក Bakhmut ហើយការវាយ ប្រហាររបស់ខ្លួននៅក្នុងតំបន់ Avdiivka និង Kupiansk មិនបានជោគជ័យនោះទេ។

ជាមួយគ្នានោះ ចំនួនជនស៊ីវិល ដែលបាត់បង់ជីវិតដោយសារការវាយប្រហារតាមអាកាស កាំជ្រួច និងរ៉ុក្កែតរបស់រុស្ស៊ីទៅលើទីក្រុង Bakhmut ដែលគ្រប់គ្រងដោយអ៊ុយក្រែន និងទីក្រុងពីរផ្សេងទៀតនៅក្នុងតំបន់ Donetsk គឺ Kostiantynivka និង Kurakhove ។

សូមបញ្ជាក់ថា  រុស្ស៊ី​បដិសេធ​ការ​កំណត់​គោលដៅ​ជន​ស៊ីវិល​ក្នុង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ប្រតិបត្តិការ​យោធា​ពិសេស​របស់​ខ្លួន​នៅ​អ៊ុយក្រែន ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគិតមកដល់ពេលនេះមានរយៈពេលជាង ១០ខែមកហើយ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ