(អ៊ុយក្រែន)៖ រដ្ឋាភិបាលទីក្រុងគៀវ បានបដិសេធចោលទាំងអស់នូវរាល់កិច្ចព្រមព្រៀងសន្តិភាពទាំងអស់ជាមួយទីក្រុងម៉ូស្គូ ដែលបានចងក្រងអនុញ្ញាតឱ្យរុស្សីរក្សាទុកនូវរាល់ដែនដីទាំងឡាយណាដែលបានឈ្លានពាន និងរឹបអូសដោយកងកម្លាំងរុស្សី នេះបើតាមមន្រ្តីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានបញ្ជាក់សាជាថ្មីម្តងទៀតនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនបានសរសេរនៅលើបណ្តាញ Twitter របស់លោកយ៉ាងដូច្នេះថា៖ “មូលហេតុអ្វីទើបបានជារឿងមិនអាចទៅរួចដែល (អ៊ុយក្រែន) មិន បង្កើតកិច្ចព្រមព្រៀងជាមួយសហព័ន្ធរុស្សី?” ។នេះបើតាមាការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។
គួររំលឹកថា លោកប្រធានាធិបតីរុស្សី វ្លាឌីមៀរ ពូទីន Vladimir Putin បានប្រាប់ទៅកាន់ប្រធានាធិបតីតួកគី លោក Tayyip Erdogan ក្នុងជំនួបមួយថា តាមពិតទៅរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានបើកទូលាយនូវការទទួលស្វាគមន៍រាល់ជំនួប និងកិច្ចពិភាក្សាជាមួយទីក្រុងគៀវ ប៉ុន្តែតម្រូវឱ្យអ៊ុយក្រែនទទួលស្គាល់ និងព្រមទាំងទទួលយកនូវការបាត់បង់ទឹកដីដែលបានទាមទារដោយរុស្សីជាមុនសិន។