(រុស្ស៊ី)៖ នៅថ្ងៃទី៧មករាខាងមុខនេះ ប្រធានាធិបតីរុស្ស៊ី នឹងបញ្ជាឱ្យកងទ័ពរុស្ស៊ីផ្អាកប្រយុទ្ធ១ថ្ងៃ ដោយគិតពីល្ងាចថ្ងៃសុក្រទី៦មករាទៅ ។ នេះបើតាមសេចក្តីរាយការណ៍ទីភ្នាក់ងារសារព័ត៌មានRT នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។ ការអំពាវនាវឱ្យមានបទឈប់បាញ់ គឺដើម្បីទុកឱ្យកាសឱ្យប្រមុខសាសន៍រុស្ស៊ីរៀបចំពិធីសាសនារបស់ខ្លួន។ក៏ប៉ុន្តែត្រូវបានគេដឹងថា ភាគីអ៊ុយក្រែនបានប្រកាសបដិសេដ។
គួរជម្រាបថា ប្រធានាធិបតីរុស្ស៊ីបាននិយាយប្រាប់សមភាគីតួកគីថា រុស្ស៊ីត្រៀមខ្លួនចរចាមែនទែន ជាមួយអ៊ុយក្រែន ប៉ុន្តែ អ៊ុយក្រែនត្រូវទទួលយកលក្ខខណ្ឌ ពីរុស្ស៊ី។តែយ៉ាងណា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មេដឹកនាំតួកគី បាននិយាយថា ការអំពាវនាវឲ្យមានសន្តិភាព និងការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន គួរតែមានអមដោយបទឈប់បាញ់ឯកតោភាគី។
ក្រោយពីប្រកាសបទឈប់បាញ់ជាមួយអ៊ុយក្រែន កងទ័ពអ៊ុយក្រែន បានឆ្លៀតឱកាសវាយប្រហារមកលើកងទ័ពរុស្ស៊ី ដែល យោធាអ៊ុយក្រែន បានប៉ាន់ស្មានថា ទាហានរុស្ស៊ីប្រហែល ជិត១ពាន់នាក់ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នានៅប៉ុន្មានថ្ងៃកន្លងមកនេះ។យោធាអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីភាគច្រើនបានស្លាប់ក្នុងការប្រយុទ្ធគ្នានៅក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន ដោយឡែកកងកម្លាំងរុស្ស៊ីបានផ្តោតលើការវាយលុកនៅក្នុងផ្នែក Bakhmut ហើយការវាយ ប្រហាររបស់ខ្លួននៅក្នុងតំបន់ Avdiivka និង Kupiansk មិនបានជោគជ័យនោះទេ៕