លោក ខាន់ សុវណ្ណ សូមខមាទោសជាផ្លូវការព្រះសង្ឃទូទាំងប្រទេសក្រោយចង់ឱ្យមានការផ្សឹកព្រះសង្ឃមានព្រះជន្មក្រោម ៥៦ព្រះវស្សា
4 ឆ្នាំ មុន
លោក ខាន់ សុវណ្ណ បានចេញមុខធ្វើលិខិតសូមខមា ទោសព្រះសង្ឃខ្មែរនៅទូទាំងប្រទេស ចំពោះកំហុសឆ្គងរបស់ខ្លួន ដែលលើកជាទស្សនៈចង់ឱ្យមានការផ្សឹកព្រះសង្ឃព្រះជន្មក្រោម៥៦វស្សា ដើម្បីបំពេញកម្លាំងពលកម្មផ្នែកសំណង់។
ក្នុងលិខិតសូមខមាទោសប្រគេនទៅគណៈសង្ឃនាយកនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ លោក ខាន់ សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណាសូមទទួលយកកំហុសនេះ និងសូមសំដែងការសោ កស្ដាយ ចំពោះអ្វីដែលបានកើតឡើងដោយខ្វះការពិចារណា និងសុំព្រះរាជទានទោសពីសំណាក់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា»។
សូមបញ្ជាក់ថា ការចេញមកសុំខមាទោសនេះ បានកើតមានឡើងក្រោយពេលមានការប្រតិកម្មជាខ្លាំងពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលើកឡើងជាទស្សនៈរបស់លោក ខាន់ សុវណ្ណ ចង់ឱ្យមានការផ្សឹកព្រះសង្ឃមានព្រះជន្មក្រោម ៥៦ព្រះវស្សា ដើម្បីបំពេញកម្លាំងពលកម្មក្នុងវិស័យសំណង់ និងវិស័យផ្សេងៗទៀត៕SP