(វៀតណាម)៖ ឧបនាយករដ្ឋមន្ត្រីពីររូប ត្រូវបានបណ្តេញចេញពីតំណែង ចំពេលមានការស៊ើបអង្កេត លើរឿងអាស្រូវពុករលួយ រួមទាំងការស៊ីសំណូកដែលពាក់ព័ន្ធនឹង ការឆ្លើយតបរបស់ប្រទេស ទៅនឹងជំងឺរាតត្បាត COVID-19។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CAN នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២២។

រដ្ឋាភិបាលបានសម្រេចដកឧបនាយករដ្ឋមន្ត្រីលោកPham Binh Minh និងលោក Vu Duc Dam ក្នុងសម័យ ប្រជុំវិសាមញ្ញនៃរដ្ឋសភា។រដ្ឋាភិបាល​និយាយ​ថា ​ហេតុផល​នៃ​ការ​បណ្តេញ​ចេញ​គឺ​ជាបំណងប្រាថ្នារបស់អ្នកទាំងពីរ។  គួរបញ្ជាក់ថា លោក Minh ទទួលបន្ទុកផ្នែកការទូត ខណៈដែលលោក Dam បានដឹកនាំវិស័យថែទាំសុខភាព របស់ប្រទេសក្នុងអំឡុងពេលមានការផ្ទុះកូវីដ។

រឿងអាស្រូវនេះពាក់ព័ន្ធនឹងជើងហោះហើរដែលជួលដោយរដ្ឋាភិបាល ដែលបានធ្វើមាតុភូមិនិវត្តន៍ មនុស្សជាង ២សែននាក់មកពីប្រទេសជាច្រើន។ការស៊ើបអង្កេតនេះបាននាំទៅដល់ការចាប់ខ្លួនបុគ្គលល្បីៗមួយចំនួនទៀត រួមទាំងអតីតអនុរដ្ឋមន្ត្រី ការបរទេសម្នាក់ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ