(បរទេស)៖ ស្តេចបាល់ទាត់របស់ពិភពលោក និងប្រេស៊ីល Pele (ឈ្មោះដើម Edson Arantes do Nascimento) បានទទួលមរណភាពហើយក្នុងវ័យ៨២ឆ្នាំ។ ក្នុងអាជីព២១ឆ្នាំ អតីតកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះ បានស៊ុតបញ្ចូលទីកំណត់ត្រាពិភពលោក ១២៨១គ្រាប់ ក្នុង១៣៦៣ប្រកួត រួមទាំងរកបាន៧៧គ្រាប់ក្នុង៩២ប្រកួតឱ្យប្រេស៊ីល។

ជាកីឡាករម្នាក់ដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកបីដង ក្នុងឆ្នាំ១៩៥៨, ១៩៦២ និង ១៩៧០ Pele ត្រូវបានជាប់ជាកីឡាករល្អបំផុតប្រចាំសតវត្សរ៍របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះលោកមានបញ្ហា ក្រលៀន និងមហារីក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ