ភ្នំពេញ ៖ ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានទទួលសេចក្តីរាយការណ៍មានការផ្សព្វផ្សាយទិញលក់មាសនៅតាមបណ្តាញសង្គម (Online) ដោយក្រុមជនខិលខូចមានវិធីសាស្ត្រផលិតមាសក្លែងក្លាយ ដោយប្រើប្រាស់វត្ថុធាតុម្យ៉ាងជ្រលក់ជាមួយទឹកមាស ដើម្បីបន្លំជនរងគ្រោះ ព្រមជាមួយបច្ចេកទេសកាត់តវីដេអូ ដើម្បីបោកប្រាស់ឱ្យជនរងគ្រោះជឿទុកចិត្ត និងប្រើប្រាស់វិធីសាស្ត្រធ្វើតេស្តសាកល្បងតាមបែបប្រពៃណីផងដែរ។

ជាការពិតណាស់ការទិញលក់ដែលគ្មានប្រភពច្បាស់លាស់នៅលើប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម ធ្វើឱ្យអ្នកទិញពិបាកផ្ទៀងផ្ទាត់ផលិតផល តម្លៃ និងសេវាផ្សេងៗ ខណៈហាងទិញលក់មាសដែលបានលិខិតអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរ ការធានាទិញចូលវិញក្នុងតម្លៃសមរម្យតាមលក្ខន្តិកៈដែលបានកំណត់ ដែលអ្នកទិញអាចជឿទុកចិត្តបាន។
 
ហេតុដូចនេះសូមប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នការជាវ ឬទិញមាសតាមបណ្តាប្រភពលើបណ្តាញសង្គមផ្សេងដូចខាងក្រោម៖

១. សូមជ្រើសរើសហាងលក់គ្រឿងអលង្កាមានអាជ្ញាប័ណ្ណ និងទទួលស្គាល់ដោយអាជ្ញាធរច្បាស់លាស់
២. ហាងដែលមានប្រើប្រាស់ឧបករណ៍មានលក្ខណៈស្តង់ដាបច្ចេកទេសដើម្បីពិនិត្យមាសឲ្យបានត្រឹមត្រូវ
៣. សូមរាយការណ៍មកកាន់អាជ្ញាធរសមត្ថកិច្ចករណីសង្កេតឃើញ ឬសង្ស័យមានការលក់មាសក្លែងក្លាយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ