ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការបញ្ឈប់សកម្មភាពនៃការផ្តល់សេវាអ៊ីនធឺណិត ដោយគ្មានអាជ្ញាបណ្ណ ការលក់ដុំសេវា អ៊ីនធឺណិតដល់បុគ្គល ដែលគ្មានអាជ្ញាបណ្ណ និងការផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខ។

សេចក្តីណែនាំរបស់ក្រសួងបញ្ជាក់ថា កន្លងមក ខ្លួនបានចាត់ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅក្នុងរាជធានីភ្នំពេញ ចំនួន ៩ ក្រុម ដើម្បីចុះត្រួតពិនិត្យ និងរកដំណោះស្រាយពង្រឹងគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត នៅតាមបុរី ទីប្រជុំជន និងអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ និងបានចាត់ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅទូទាំងប្រទេស ដោយបែងចែកជា ៥ តំបន់។

តាមរយៈបេសកកម្មនេះ ក្រុមការងារបានរកឃើញថា ប្រតិបត្តិករទូរគមនាគមន៍មួយចំនួន បានសហការនិងលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិត ទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) នៅតាមបុរី អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារខ្ពស់ ផ្សារទំនើប ជាដើម ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណីត (ISP) ពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ហើយទីតាំងមួយចំនួនទៀត ក៏នៅតែបន្តមានការផ្តល់សេវាផ្តាច់មុខដោយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតតែមួយ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងមានការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងវិស័យទូរគមនាគមន៍៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ