ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលប្រមូលផ្ដុំប្រជៀតគ្នានៅមុខផ្ទះអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយកអាំងប៉ាវនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានជួបហេតុការណ៍ខ្យល់គដួលជាបន្ដបន្ទាប់ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និង៦នាក់ផ្សេងទៀត កំពុងធ្វើការសង្គ្រោះ។

ផ្ទះអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

នៅទីតាំងកើតហេតុគេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ