ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា និងស្ថាប័នពាក់ព័ន្ធបន្តពិភាក្សា និងចាត់វិធានការតាមនីតិវិធីច្បាប់ ចំពោះករណីមេដឹកនាំសមាគមទេវ សក្ខី ភគវន្ត និយាយថា «បួសជាសង្ឃគឺទម្ងន់ដល់អ្នកស្រុក រួមទាំងព្រះពុទ្ធផង ហើយបិដកសព្វថ្ងៃ គឺជាបិដកមិនគ្រប់ទឹក»។

តាមរយៈសេចក្តីថ្លែងការណ៍ របស់ ក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ក្រោយពីមានការ ផ្សព្វផ្សាយវីដេអូរបស់មេដឹកនាំសមាគមទេវ សក្ខី ភគវន្ត នាពេលកន្លងមក ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ នៅរសៀលថ្ងៃ២៨ ខែមករា ឆ្នាំ២០២៥ ដើម្បីធ្វើការពិភាក្សាលើខ្លឹមសារ វីដេអូរបស់មេដឹកនាំសមាគមទេវ សក្ខី ភគវន្ត ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមនានាកាលពីពេល កន្លងមក។

ជាលទ្ធផលអង្គប្រជុំបានសម្រេចជូន ក្រសួងធម្មការ និងសាសនា និងស្ថាប័នពាក់ព័ន្ធបន្តពិភាក្សា និងចាត់វិធានការតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ស្នើដល់សម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ ទាំងអស់ ព្រះមេត្តានិងមេត្តារក្សាភាពស្ងប់ស្ងាត់ ដើម្បីទុកលទ្ធភាពដល់ក្រសួងធម្មការ និងសាសនា និងស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយនិងចាត់វិធានការតាមនីតិវិធីច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ