ភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីឆេះក្លិប មីត ណាយ ព្រីមៀរ ជិតស្តុបឫស្សីផ្អែម ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជាធានីភ្នំពេញ បណ្តាលឱ្យជនរងគ្រោះ៤នាក់ ស្លាប់និងរងរបួស ៦នាក់។
ក្រុមសង្គ្រោះអគ្គិភ័យបានគ្រប់គ្រងស្ថានការណ៍ឆេះទាំងស្រុងនៅម៉ោង១១៖៤៦ នាទី។
ខាងក្រោមនេះ គឺជាសំណេរទាំងស្រុង បង្ហោះលើទំព័រហ្វេសប៊ុកក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន ៖ "ព័ត៌មានបឋមហេតុការណ៍គ្រោះអគ្គិភ័យនៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចក្លិប មីត ណាយ ព្រីមៀរ ជិតស្តុបឫស្សីផ្អែម ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជាធានីភ្នំពេញ បណ្តាលឱ្យជនរងគ្រោះ៤នាក់ ស្លាប់និងរងរបួស ៦នាក់។ អគ្គិភ័យនេះរហូតដល់វេលាម៉ោង ១១និង៤៦នាទី ថ្ងៃខែឆ្នាំដដែល ក្រុមសង្គ្រោះអគ្គិភ័យបានគ្រប់គ្រងស្ថានការណ៍នោះហើយ។ មូលហេតុអគ្គិភ័យសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស៊ើបអង្កេត"៕
ស្លាប់ ៤នាក់ និងរបួស ៦នាក់ ក្នុងហេតុការណ៍ឆេះក្លិបមីតណាយព្រីមៀរ ជិតស្តុបឫស្សីផ្អែម