នាយឧត្តមសេនីយ៍ ស ថេត ណែនាំអំពីបែបបទ នីតិវិធីនៃការទទួលពាក្យបណ្តឹង និងដោះស្រាយបណ្តឹងសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំអំពីបែបបទ នីតិវិធីនៃការទទួលពាក្យបណ្តឹង និងដោះស្រាយបណ្តឹងសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស។
តាមរយៈសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កត្តាសុខសន្តិភាព ការធ្វើសមាហរណកម្មកម្ពុជា ចូលក្នុងតំបន់ និងពិភពលោក ការដាក់ចេញនូវនយោបាយបើកចំហជើងមេឃ គួបផ្សំជាមួយនយោបាយទេសចរណ៍ជាតិ របស់រាជរដ្ឋាភិបាល ជាពិសេស ការធានាសុវត្ថិភាពដល់ជនគ្រប់រូបដែលមានវត្តមាននៅកម្ពុជា បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មាន ភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាគោលដៅទេសចរណ៍ ដែលមានប្រិយភាពនៅក្នុងតំបន់ ដោយបានធ្វើឱ្យភ្ញៀវទេសចរបរទេសមានកំណើនជាលំដាប់ជារៀងរាល់ឆ្នាំ ។
រយៈពេលកន្លងមក កងកម្លាំងនគរបាលជាតិ បានខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម និងទទួល លទ្ធផលយ៉ាងល្អប្រសើរក្នុងកិច្ចការពារសុវត្ថិភាពជូនភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស ដោយបាន ធ្វើឱ្យភ្ញៀវទេសចរជាច្រើនលើសលប់កោតសរសើរចំពោះការយកចិត្តទុកដាក់ទាំងនេះ ។ ប៉ុន្តែទោះជាយ៉ាង ណាក្តី ក៏មានភ្ញៀវទេសចរមួយចំនួនតូចបានទទួលរងគ្រោះដោយសារហេតុការណ៍ ឬឧប្បត្តិហេតុចៃដន្យ ផ្សេងៗ ដែលទាមទារឱ្យសមត្ថកិច្ចនគរបាលជាតិ ជួយដោះស្រាយ និងសង្គ្រោះបានទាន់ពេលវេលា ។
ដូចនេះ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការកំណត់ហេតុការណ៍ ឬឧប្បត្តិហេតុទាំងនោះ អគ្គស្នង ការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវគំរូឯកភាពស្តីពីបែបបទ នីតិវិធី នៃការទទួលពាក្យបណ្តឹង និង ដោះស្រាយបណ្ដឹងសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស ដើម្បីណែនាំដល់គ្រប់អង្គភាពពាក់ព័ន្ធ ឱ្យចាត់ចែងអនុវត្តតាមគោលការណ៍កំណត់មួយចំនួន៕
ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់ អគ្គស្នងការនគរបាលជាតិ៖