BREAKING NEWS សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា បញ្ហាជំងឺទឹកនោមផ្អែមលើកុមារ ដែលបណ្តាលមកពីភេជ្ជៈប៉ូវកម្លាំង ត្រូវបានចាត់ទុកជាការប្រកាសអាសន្ន
1 ខែ មុន
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា បញ្ហាជំងឺទឹកនោមផ្អែមលើកុមារ ដែលបណ្តាលមកពីភេជ្ជៈប៉ូវកម្លាំង ត្រូវបានចាត់ទុកជាការប្រកាសអាសន្ន។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ភេសជ្ជៈប៉ូវកម្លាំងមិនមែនសម្រាប់កុមារទេ ទាំងក្នុងសាលា និងក្រៅសាលា។ រឿងនេះ គឺជារឿងដែលត្រូវប្រកាសអាសន្ន និងជាបញ្ហារយៈពេលវែង។
សម្តេច បន្ដ ថា វានឹងក្លាយជាបន្ទុក មិនមែនជាទ្រព្យទេ ដោយសម្តេចស្នើឱ្យឪពុកម្តាយ ពលរដ្ឋទាំងអស់ ជាពិសេសលោកគ្រូអ្នកគ្រូ គិតគូខ្ពស់លើបញ្ហានេះ៕