ភ្នំពេញ ៖ ខ្មាន់កាំភ្លើងជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK បានធ្វើសកម្មភាពបាញ់ចំនួន៣គ្រាប់ នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

សេចក្ដីរាយការណ៍ពី សមត្ថកិច្ច បានបញ្ជាក់ថា ផ្អែកតាមកាមេរ៉ាសុវត្ថិភាព គេឃើញមានជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK ចំនួន២ដើម ចុះពីលើរថយន្ដមួយគ្រឿង ដើរចូលទៅក្នុងអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ រួចបាញ់រះចំនួន៣គ្រាប់ ទើបឡើងចូលរថយន្ដជិះគេចខ្លួនបាត់។

ក្នុងហេតុការណ៍បាញ់ដោយខ្មាន់កាំភ្លើងជនជាតិចិននេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយគេក៏មិនទាន់ដឹងថា ផ្ដើមចេញពីមូលហេតុអ្វីនោះដែរ។ នៅពេលនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថ កំពុងបន្ដសួរនាំ និងស្រាវជ្រាវនៅតំបន់កើតហេតុ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ