ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំការត្រួតពិនិត្យទម្រង់របាយការណ៍លេីប្រព័ន្ធគ្រប់គ្រងលំហូរឯកសារអេឡិចត្រូនិច(Document Management System-DMS)។  

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ឯកឧត្ដម អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន លោក លោកស្រី ជាមន្ត្រីជំនាញព្រមទាំងតំណាង អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃជាច្រេីនរូបផងដែរ។

ជាកិច្ចចាប់ផ្តេីមនៃកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ត្រី ហាស់ ម៉េងលុច ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធី និងនវានុវត្តន៍ឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វេីសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនភាព នៃការប្រេីប្រាស់ប្រព័ន្ធគ្រប់គ្រងលំហូរឯកសារអេឡិចត្រូនិច (Document Management System-DMS) តាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ។

ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះក៏បានបន្តជំរុញប្រមូលធាតុចូលនិងដោះស្រាយបញ្ហាប្រឈមនានាធ្វេីយ៉ាងណាឱ្យប្រព័ន្ធគ្រប់គ្រងលំហូរឯកសារអេឡិចត្រូនិច(Document Management System-DMS) ដំណេីរការកាន់តែរលូន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ