សមត្ថកិច្ច ឃាត់ខ្លួនមនុស្ស ៣នាក់ ក្នុងករណីផ្ទុះអាវុធ បង្កដោយជនជាតិចិន នៅចំណុចកាស៊ីណូ និងសណ្ឋាគារណាន ហៃ ស្ថិតនៅក្រុងព្រះសីហនុ
ព្រះសីហនុ ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០ និង ១៤នាទី មានករណី ផ្ទុះអាវុធ មួយកើតឡើង បង្កដោយជនជាតិចិន នៅចំណុចកាស៊ីណូ និងសណ្ឋាគារណាន ហៃ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
យោងយាមគេហទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ភ្លាមៗនោះ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការក្រុងព្រះសីហនុ ចុះទៅកន្លែងកើតហេតុធ្វេីការស្រាវជ្រាវ ដោយកំណត់មុខសញ្ញាបានជនសង្ស័យម្នាក់ឡើងជិះរថយន្ត ០១គ្រឿង ម៉ាក ស៊ឺដេស ពណ៌ស នៅចំនុចមន្ទីរពេទ្យឯកជន មួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស ០៣នាក់ ស្រី០១នាក់បន្ថែមទៀត។
ករណីនេះបណ្ដាលអោយរងរបួសជនសង្ស័យ ០១នាក់ ជាជនជាតិចិន (រងរបួសផ្ទុះអាវុធ ដោយខ្លួនឯង) ត្រូវ ០១គ្រាប់ ចំភ្លៅខាងឆ្វេង កំពុងដេកសម្រាកនៅមន្ទីពេទ្យ ឯកជន។
វត្ថុតាង៖សំបកគ្រាប់ ចំនួន ២គ្រាប់ និងគ្រាប់ចំនួន ៤គ្រាប់ នៅកន្លែងកើតហេតុ។
បច្ចុប្បន្ន សមត្ថកិច្ចបាននាំជនជាតិចិន ចំនួន ០៣នាក់ ស្រី ០១នាក់ និងរថយន្ត ០២គ្រឿង យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់៕