ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងនឹងបន្តបញ្ជា្របការបង្រៀននិងរៀនដោយប្រើបញ្ញាសិប្បនិម្មិត(AI)នៅតាមសាលារៀន និងរៀបចំជាគោលនយោបាយ ស្តីពីក្របខណ្ឌAI សំរាប់សាលារៀនផងដែរ។ លោកបានលើកឡើងដូច្នេះ ក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ការរៀន និងបង្រៀននៅសាលាជំនាន់ថ្មី គឺបានប្រើប្រាស់បញ្ញាសិប្បនិម្មិតនេះរួចហើយ។ ដូច្នេះ លោកអំពាវនាវឱ្យសាលារៀនគំរូ និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូគំរូ សូមបញ្ចូលការរៀននិងបង្រៀនដោយប្រើបញ្ញាសិប្បនិម្មិត(AI) និងបញ្រ្ជាបឱ្យបានទូលាយ ហើយសាលារៀនក៏ត្រូវផ្តល់ឱកាសដល់សិស្ស និងលោកគ្រូ អ្នកគ្រូ ដើម្បីចាប់យកAIផងដែរ។
លោក ហង់ជួន ណារ៉ុន បន្ថែមថា AI បានជួយដល់លោកគ្រូ អ្នកគ្រូ ក្នុងការរៀបចំផែនការបង្រៀន ធ្វើសំណួរវាយតម្លៃ និងលំហាត់។ ជួយឱ្យការរៀននិងបង្រៀនកាន់តែប្រសើរ ដោយសិស្សអាចធ្វើស្វ័យសិក្សាដោយខ្លួនឯង។ ជាងនេះទៀត អាចជួយកាត់បន្ថយការងាររបស់គ្រូ ធ្វើឱ្យការងារកាន់តែមានប្រសិទ្ធភាព ក្រោយឆ្លងកាត់ការអនុវត្តនៅសាលារៀនជំនាន់ថ្មី។ AI ក៏ជួយស្ថាបនាចំណេះដឹងគ្រូនិងសិស្ស និងរៀនដោយសប្បាយរីករាយ។
សូមជម្រាបថា ក្រៅពីស្នើឱ្យមានការបញ្ជ្រាបការរៀននិងបង្រៀន ដោយប្រើAI លោករដ្ឋមន្រ្តីក្រសួងអប់រំក៏បានលើកទឹកចិត្តឱ្យមានការប្រកួតប្រើប្រាស់AI ក្នុងវិស័យអប់រំនាឆ្នាំ២០២៥នេះ ហើយលោកគ្រូ អ្នកគ្រូ ដែលបានប្រើប្រាស់AIក្នុងការបង្រៀននឹងទទួលបានរង្វាន់ផងដែរ៕
ក្រសួងអប់រំ យុវជន និងកីឡា នឹងបញ្រ្ជាបការរៀន និងបង្រៀន ដោយប្រើប្រាស់ AI នៅតាមសាលារៀន