ភ្នំពេញ ៖ សមត្ថកិច្ចផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ  បានធ្វើការស្រាវជ្រាវឈានដល់ការបង្រ្កាបបានជនសង្ស័យជនជាតិចិននិងខ្មែរចំនួន១៩នាក់ ដែលបានប្រព្រឹត្តនៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ការបង្រ្កាបនោះធ្វើឡើងជាបន្ទាប់ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីទី០៦ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដែលមានការសហការពីកម្លាំងនគរបាលខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចដកហូតបានរថយន្តចំនួន ០៥ គ្រឿង និងអាវុធខ្លីចំនួន ០១ ដើម។ ក្នុងចំណោមជនសង្ស័យទាំ១៩នាក់ មានជនជាតិចិន០២នាក់ និងជនជាតិខ្មែរ១៧នាក់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ដោយឡែកចំពោះបក្ខពួកជនសង្ស័យដែលនៅសេសសល់មួយចំនួន សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីបន្តស្វែងរកឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ