ភ្នំពេញ ៖ កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិយ៉ាងហោចឱ្យបានចាប់ពី ៧.២លាននាក់ ទៅ ៧.៥លាននាក់ នៅឆ្នាំ២០២៥នេះ។ នេះបើតាមលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ លោករដ្ឋមន្ត្រី បានរំលឹកថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប៦.៧លាននាក់ កើនឡើង ២៣% ធៀបនឹងឆ្នាំ២០២៣ ជាមួយទេសចរជាតិប្រមាណ២២.៥២លាននាក់ កើនឡើង ២០.១% ធៀបនឹងឆ្នាំ២០២៣។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «យោងតាមនិន្នាការខាងលើ និងការបន្តដាក់ចេញវិធានការគន្លឹះនានាជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រនានារបស់ក្រសួងទេសចរណ៍ យើងរំពឹងចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងពី៧.២លាននាក់ទៅ៧.៥លាននាក់ នៅឆ្នាំ២០២៥នេះ»។

លោករដ្ឋមន្ត្រី បានបន្តទៀតថា យោងតាមអភិក្រមនៃជវភាពប្រព័ន្ធតួអង្គតែមួយ ភាពជោគជ័យនេះ កើតចេញពីសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន៦ ដែលត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ