រឿងអ្នកសិល្បៈភ្លេងខ្មែរត្រូវចោរប្លន់ម៉ូតូ សមត្ថកិច្ចបញ្ជាក់ថា សាមីខ្លួនជាអ្នកយកម៉ូតូទៅលក់ហើយកុហកថា ចោរប្លន់
ភ្នំពេញ ៖ រឿងអ្នកសិល្បៈភ្លេងខ្មែរត្រូវចោរប្លន់ម៉ូតូ សមត្ថកិច្ចបញ្ជាក់ថា សាមីខ្លួនជាអ្នកយកម៉ូតូទៅលក់ខ្លួនឯង ចំនួន ៩៣០ដូល្លារ ហើយកុហកក្រុមគ្រួសារថា «ត្រូវចោរប្លន់»។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ឧត្តមសេនីយ៍ទោ ជួនណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានសរសេរថា «កាលពីថ្ងៃអាទិត្យ ទី៩ ខែ២ ឆ្នាំ២០២៥ ខ្ញុំឃើញផេកមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសីល្បៈត្រូវចោរប្លន់ច្រើន។ ខ្ញុំបានឱ្យសមត្ថកិច្ចស្រាវជ្រាវថាមិនមានករណីនេះកើតឡើងទេ»។
អ្នកនាំពាក្យស្នងការដ្ឋាន បង្ហោះប្រាប់ថា បើមានបញ្ហាសូមឱ្យមកប្ដឹងកន្លែងសមត្ថកិច្ច ៖
-ចំពោះករណីខាងលើ គាត់យកម៉ូតូទៅលក់ខ្លួនឯង (បានលុយ៩៣០ដូល្លារ) ហើយកុហកក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ?
តើត្រូវឱ្យសមត្ថកិច្ចជួយអប់រំគាត់ ឬត្រូវចេញមុខបកស្រាយយ៉ាងណាជូនមហាជនដើម្បីជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃការពិតតាមផេកនោះ?
ឧត្តមសេនីយ៍ទោ ជួនណារិន្ទ បន្ថែមថា សូលចូលរួមសហការណជាមួយសមត្ថកិច្ចយើងខ្ញុំ ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕