ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញជូនដំណឹងស្តីពីការពង្រឹងលើការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានហិរញ្ញវត្ថុផ្ទេរមានភ្ជាប់ លក្ខខណ្ឌ សម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនៅរដ្ឋបាលរាជធានី ខេត្ត។

ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កន្លងមក រាជរដ្ឋាភិបាលបានសម្រេចប្រគល់មុខងារ គ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត តាមរយៈអនុក្រឹត្យលេខ១៩៣ អនក្រ.បក ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាល រាជធានី ខេត្ត។

ទន្ទឹមនេះ មន្ទីរសុខាភិបាល និងបុគ្គលិកសុខាភិបាលដែលស្ថិតក្រោមការគ្រប់គ្រងរបស់ មន្ទីរសុខាភិបាលក៏ត្រូវបានផ្ទេរ និងធ្វើសមាហរណកម្មបញ្ចូលទៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត ចាប់តាំងពីឆ្នាំ២០២០ ហើយក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលបាន ដាក់ឱ្យអនុវត្តប្រកាសអន្តរក្រសួងស្តីពីលក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងនីតិវិធីហិរញ្ញវត្ថុ សម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលរាជធានី ខេត្ត សម្រាប់អនុវត្តមុខងារ គ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ចាប់ពីឆ្នាំ២០២១រហូតដល់បច្ចុប្បន្ន តាមបែបផែននៃការផ្ទេរធនធាន ហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌសម្រាប់អនុវត្តមុខងារនេះផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ