ភ្នំពេញ ៖ ខណៈបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ពាក់កណ្តាល ខែមេសាខាងមុខនេះ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានប្រកាសថា នៅក្នុងខែមេសា ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ ចំនួន ៥ម៉ឺនរៀលក្នុងម្នាក់ៗ ជូនដល់មន្ត្រីរាជការ ។

ក្នុងនោះលោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានឲ្យស្នើគ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ត្រូវរៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភ ដំណាលគ្នាជាមួយប្រាក់បៀវត្សសរុបប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ