ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំប្រជាពលរដ្ឋហ៊ានរាយការណ៍ ប្រសិនបើគ្រូពេទ្យណាម្នាក់រើសអើង មិនយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់បណ្ណសមធម៌ និងបណ្ណ ប ស ស

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាព្យាបាលជូន ដល់បងប្អូន ប្រជាពលរដ្ឋដោយគ្មានការរើសអើង ជាពិសេសពលរដ្ឋណាដែល មានបណ្ណបេឡាជាតិសន្តិសុខសង្គម (បសស)។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្ដថា តម្លៃនៃកម្មវិធីគាំពារសង្គម គឺមិនមែនជាទិន្នន័យនោះទេ ប៉ុន្ដែគឺប្រជាពលរដ្ឋដែលជាអ្នកទទួលផល ដូច្នេះការគិតគូរអំពីគុណភាពការ ផ្ដល់សេវាចំពោះប្រជាពលរដ្ឋគឺជាការចាំបាច់បំផុត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ