ភ្នំពេញ ៖ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក បានអំពាវនាវដល់សាធារណជន ត្រូវផ្តល់ព័ត៌មានជាបន្ទាន់ ក្នុងករណីមានបុគ្គលណាមួយ ទារលុយ ឬតម្រូវឱ្យបង់ប្រាក់ជាថ្នូរ និងការចែកពាក្យ ទទួលពាក្យ ដើម្បីទទួលបានក្របខ័ណ្ឌ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ដើម្បីផ្តល់ឱកាសប្រកប ដោយតម្លាភាព និងយុត្តិធម៌ ដល់យុវជនទូទៅក្នុងការដាក់ពាក្យ ចូលបម្រើកងយោធពលខេមរភូមិន្ទ ជាពិសេសចូលរួមទប់ស្កាត់ ក្នុងករណីមានបុគ្គលមួយចំនួនឆ្លៀតឱកាសកេងចំណេញតាមរយៈការ ធ្វើសកម្មភាពសូកប៉ាន់ផ្សេងៗ ប្រាសចាកគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល និងក្រសួងការ ពារជាតិ។

គណៈកម្មការ បញ្ជាក់ថា «សូមអំពាវនាវ ដល់សាធារណៈជន អាណាព្យាបាល និងបេក្ខជនទាំងអស់ សហការផ្តល់ព័ត៌មានជាបន្ទាន់ ក្នុងករណីមានបុគ្គលណាទារលុយ ឬតម្រូវឱ្យបង់ប្រាក់ជាថ្នូរនិងការ ចែកពាក្យ ទទួលពាក្យ ដើម្បីទទួលបានក្របខ័ណ្ឌ»។

គណៈកម្មការ បានធ្វើការបញ្ជាក់ជាថ្មីម្តងទៀតថា «រាល់បុគ្គលដែលប្រព្រឹត្តខុស និងគោលការណ៍ ខាងលើនេះត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន»។

គណៈកម្មការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណៈជន អាណាព្យាបាល និង បេក្ខជនទាំងអស់ ដែលសហការគាំទ្រដល់ដំណើរការជ្រើសរើសនេះឱ្យទទួលបានជោគជ័យ និង ប្រសិទ្ធភាពខ្ពស់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ