ភ្នំពេញ ៖ យោងតាមគេហទំព័រហ្វេសប៊ុកឈ្មោះ Kunthea Un បានបង្ហោះថា ខ្ញុំសុំអត់យល់ គាត់ម្នាក់ នេះទេ គាត់បិទម៉ាស់មកដល់ឈរឡើងយូរ ដំបូងខ្ញុំសួរគាតថា ពូ! ត្រូវការអ្វីដែរ? គាត់អត់និយាយរកខ្ញុំ ទេ ហើយភ្នែកគាត់សម្លឹងចុះ សម្លឹងឡើង មើលក្នុង Pharmacy ខ្ញុំ ដោយខ្ញុំនៅជាមួយសិស្សប្អូនជុំគ្នា ទាំងអស់ ហើយម្នាក់ៗឡើងភ័យ!។

ហ្វេសប៊ុកដដែល សរសេររៀបរាប់ថា បន្ទាប់មកគាត់ហ៊ុចលុយក្រដាស់១០០០រៀល ឲ្យមកពួកខ្ញុំ ក្នុង គោលបំណងគាត់ចង់ឱ្យយើងកាន់លុយរបស់គាត់ តែពួកខ្ញុំអត់ប៉ះពាល់អ្វីទាំងអស់ ហើយខ្ញុំក៏គិតក្នុង ចិត្តថា ប្រហែលគាត់សុំលុយ ក៏ហុចលុយឲ្យគាត់១០០០រៀលទៅ តែគាត់នៅតែអត់យក ហើយគាត់ បង្ហើបសំលេងបែបភាសាចិន។

ហ្វេសប៊ុកឈ្មោះ Kunthea Un បានសរសេរបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ ក៏គាត់នៅតែឈរ យ៉ាងយូរដ៏ដែរ ក្រោយមកខ្ញុំក៏សួរភាសាចិនទៅគាត់វិញថា Ni xiang Yao shen me? (តើអ្នកចង់បាន អ្វី?) ពេលនោះគាត់ក៏តបមកខ្ញុំវិញឡើងលឿន ដោយកែវភ្នែកបើធំៗ ហើយនិយាយថា Xiang sha ren (គាត់ចង់សម្លាប់មនុស្ស) ហេតុអ្វីបានជាគាត់ឆ្លើយបែបនេះ ដោយចម្លើយមិនគួរឲ្យចង់ស្តាប់ទាល់តែ សោះ។

ហ្វេសប៊ុកឈ្មោះនោះ ឆ្ងល់ថា អាចមកពីគាត់បែកថ្នាំច្រើនពេក) បន្ទាប់មកគាត់ក៏ទុកក្រដាស់មួយ សន្លឹក នេះជាហេតុដែរគាត់ចង់ឲ្យយើងបើមិនបានប៉ះលុយ ក៏ប៉ះក្រដាស់ដែរគាត់ដាក់ឲ្យដែរ ហើយយពេលហ្នឹងគាត់ក៏ដើរចេញទៅវិញភ្លាមៗ ។ដូច្នេះ សូមមេត្តាប្រជាពលរដ្ឋទាំងអស់គ្នា បង្កើនការប្រុងប្រយ័ត្នឲ្យមែនទែន បើអាចយកលេខទូរសព្ទ័ប៉ូលីសទុកម្នាក់មួយទៅ ដើម្បីជៀសវាងជួបរឿងរ៉ាវដូចខ្ញុំខាងលើ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ