លោក ខាន់ ជេមស៍ តារាចម្រៀងប្រចាំផលិតកម្ម SUNDAY  លោកជប់នៅកោះរ៉ុងចំនួន ៣ថ្ងៃហើយ ដោយសារតែឥទ្ធិពលព្យុះស៊ីនឡាគូ។ព្យុះកន្ត្រាក់ផងនោះ ទើបធ្វើឲ្យតារាចម្រៀងរូបនេះ មិនហ៊ានសម្រេចចិត្តត្រឡប់មកកាន់ភ្នំពេញវិញ ដោយហេតុដូចនេះហើយ ទើបលោកសម្រេចចិត្តស្នាក់នៅបន្តលើកោះរ៉ុងយ៉ាងដូច្នេះ។

សូមបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសដល់សាធារណជន ពិសេសភ្ញៀវទេសចរ និងប្រជានេសាទទាំងអស់ថា អាកាសធាតុនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០មានភ្លៀងធ្លាក់ច្រើនប្រឈមនឹងជំនន់ទឹកភ្លៀងរួមជាមួយខ្យល់បក់បោកខ្លាំងនិងរលកសមុទ្រខ្ពស់ៗផងដែរ។

ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ រដ្ឋបានខេត្តព្រះសីហនុបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយជនយាន ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយសុំឱ្យធ្វើការផ្អាកការធ្វើដំណើរតាមទឹកក្នុងអំឡុងពេលនេះសិន បើមិនមានការចាំបាច់ណាមួយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ