កំពត៖ កាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ខណៈពេលគាត់ កំពុងដាក់ស្មៅឱ្យគោក្នុងក្រោល ។ ករណីនេះ បានកើតឡើង នៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ គោបីក្បាលរបស់ជនរងគ្រោះ ក៏បានងាប់ជាមួយហេតុការណ៍នេះផងដែរ។

មុនគ្រោះថ្នាក់ កើតឡើងគឺ ស្របពេលមេឃ កំពុងធ្លាក់ភ្លៀង ហើយជនរងគ្រោះ បានចុះពីលើផ្ទះ យកស្មៅ ទៅដាក់ឱ្យគោស៊ី ក្នុងក្រោល ស្រាប់តែមានបាតុភូត រន្ទះបាញ់ បែបនោះតែម្តង។

បុរសរងគ្រោះ ក្នុងហេតុការណ៍នេះ ឈ្មោះ ហាវ ជឿន អាយុ ៤១ ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំ កើតហេតុខាងលើ។

កាលពីវេលាម៉ោង ៧ និង៤៥នាទី យប់ថ្ងៃទី២១ ខែកញ្ញា មានករណីរន្ទះបាញ់ បានកើតឡើង ចំផ្ទះកសិករមួយ ស្ថិតនៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ បណ្តាលឱ្យបុរស ជាមេគ្រួសារ ស្លាប់នៅនឹងកន្លែងភ្លាមៗ ។ ជាមួយគ្នានេះ គោបីក្បាល របស់ជនរងគ្រោះ ក៏បានងាប់ ក្នុងហេតុការណ៍នោះផងដែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ