ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានព្រលះពួកក្រុ មប្រឆាំង នៅក្រៅប្រទេសថា ក្នុងគ្រាកម្ពុជាមានសុខសន្តិភាពពេញលេញ មានជនមួយក្តាប់ តូច តាំងខ្លួនជាអ្នកស្នេហាជាតិ ចង់មកសង្គ្រោះប្រទេសជាតិ តែដល់ពេលប្រទេសជាតិជួប វិបត្តិ កូវីដ-១៩ ពួកក្រុមប្រឆាំងទាំងនោះ គ្មានហ៊ានចេញមុខមកជួយកម្ពុជាឡើយ។

សម្ដេច ទៀ បាញ់ បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ថា «ក្នុងគ្រាសន្តិភាព មានជនមួយក្តាប់តូច បានតាំងខ្លួនជាអ្នកស្នេហាជាតិ ចង់មក សង្គ្រោះប្រទេស។តែពេលជាតិមានអាសន្ន ដោយការគំរាមកំហែងពីមេរោគ  កូវីដ-១៩ ដូចជា មិនឃើញវត្តមានរបស់ក្រុមមួយក្តាប់តូច នោះឡើយ»។

សម្ដេចក៏បានរិះគុនពួកក្រុមប្រឆាំងនៅក្រៅប្រទេស ទៀត ថា ពួកគេ តែងតែរត់ចោលជាតិ និងប្រជាជនក្នុងគ្រាលំបាកវេទនា ទៅសម្ងំយកសុខតែរៀងខ្លួន ដូចពាក្យចាស់ពោលថា «ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន»។

សូជម្រាបថា ជាការពិតណាស់ ក្នុងពេលប្រទេសកម្ពុជា ជួបនូវវិបត្តិ ជំងឺកូវីដ-១៩ ទោះជាត្រូវ ប្រឈមនឹងការលំបាករាប់មិនអស់ក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេច តេជោ ហ៊ុន សែន នឹងពុះពារគ្រប់ឧបសគ្គ ដោយមិនខ្លាចនឿយហត់ ដើម្បីដឹកនាំនាវាកម្ពុជា ឲ្យរួចផុតពីគ្រោះភ័យនៃមេរោគ កូវីដ-១៩ ដោយជោគជ័យ។

សូមរំលឹកថា រហូតដល់ពេលនេះ ក្រសួងសុខាភិបាលកម្ពុជា  បានព្យាបាល អ្នកជំងឺកូវីដ-១៩ ជាសះស្បើយកើនឡើងរហូតដល់១២០នាក់។ចំណែក អ្នកកំពុងសម្រាកព្យាបាល ជំងឺនេះ សល់ចំនួន២នាក់ប៉ុណ្ណោះ ខណៈចំនួនសរុបទាំងអស់នៅកម្ពុជា មានចំនួន ១២២នាក់៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ