ភ្នំពេញ ៖ ជឿជាក់ពុកម៉ែជាច្រើនបានទទួលជ្រាបដឹងហើយថា បើទោះបីរៀបការភរិយាថ្មីហើយក៏ពិតមែន តែតារាចម្រៀង រិន សាវ៉េត នៅតែមិនភ្លេចពីអនុស្សាវរីយ៍ដ៏កម្សត់ជាមួយភរិយាទីមួយ ដែលបានទទួលមរណភាពកាលពីបីឆ្នាំមុន ដោយបន្សល់នូវកូនប្រុសមួយ។

ជាក់ស្តែងកាលពីថ្ងៃទី២៣កន្លងមកនេះ គឺជាខួបគម្រប់បីឆ្នាំដែលភរិយារបស់លោកបានទទួលមរណភាព ហើយពេលនេះដែរលោក រិន សាវ៉េត បានបង្ហើរបទចម្រៀងយ៉ាងកម្សត់ រួមជាមួយនឹងសារអាល័យដល់ភរិយារបស់លោកដែលមានអត្ថន័យថា «អនុស្សាវរីយ៍មិនអាចបំភ្លេចបាន ទោះបីជាមានដុំពេជ្រ មានតម្លៃលើសលប់នៅពេលនេះក៏បងមិនចង់បានដែរ បងគ្រាន់តែចង់បានតែម៉្យាងប៉ុណ្ណោះគឺសូមឱ្យអូនវិលវិញ»។

ក្នុងនោះក៏មានការសរសើរថាមួយបទនេះពិតជាពីរោះ និងលន្លង់លន្លោចណាស់ស្តាប់ហើយទប់ទឹកភ្នែកមិនចង់ជាប់នោះទេ។ ក្នុងនោះដែរ ទោះជាយ៉ាងនេះក្តីនេះគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះពេលនេះលោក រិន សាវ៉េត ក៏បានរៀបការភរិយាថ្មីដែលពេលនេះកំពុងរស់នៅយ៉ាងមានសុភមង្គលហើយភរិយារបស់លោកក៏កំពុងពពោះផងដែរ។ លោក រិន សាវ៉េត ក៏ធ្លាប់ប្រាប់ថាមុនលោករៀបការភរិយាថ្មីលោកក៏បានអុជធូបសុំភរិយាលោកដែលបានស្លាប់ទៅផងដែរ។ ចង់ដឹងថាបទចម្រៀងរបស់លោក រិន សាវ៉េត ស្តាប់ទៅក្តុកក្តួលបែបណាតោះទៅស្តាប់ទាំងអស់គ្នា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ