ភ្នំពេញ ៖ កាលពីមួយរយៈពេលមុននេះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកទាំងមូល ហាក់មានការចាប់អារម្មណ៍ជាខ្លាំងចំពោះប្អូនស្រី លៀង ចាន់ឡា អតីតបេក្ខនារីក្នុងកម្មវិធី X Factor Cambodia បើទោះជាមិនទទួលបាននូវជ័យលាភីក្នុងកម្មវិធីនេះយ៉ាងណាក្តី ប៉ុន្តែប្អូនស្រីត្រូវបានបណ្តាក្រុមហ៊ុនជាច្រើនបានផ្តល់ឱកាសឡើងសម្តែងច្រៀងតាមឆាកប្រគំតន្ត្រីនានា និងថតនៅតាមសម្អាងការផ្សេងៗផងដែរ។ 

ដោយឡែក បន្ទាប់ពីស្ងប់ស្ងាត់ក្នុងវិថីសិល្បៈមួយរយៈពេលរួចមក ស្រាប់តែកាលពីពេលថ្មីៗនេះ មានមតិរិះគន់ពីប្រិយមិត្តមួយចំនួនតូចនៅលលើបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈការខមិនទៅលើរូបសម្រស់របស់ប្អូនស្រី ចាន់ឡា ជាមួយនឹងបុរសម្នាក់ ដែលបានប្រើប្រាស់នូវពាក្យពេចន៍មិនគួរគម្បី និងមិនសមរម្យជាច្រើន។

 

ជាមួយគ្នានេះ បុរសម្នាក់ដែលមានគណនីហ្វេសបុកឈ្មោះ Ly Marady ក៏បានចេញមុខធ្វើការឆ្លើយតបទៅកាន់អ្នករិះគន់ទាំងនោះវិញ ដោយមានអត្ថន័យរៀបរាប់ដូចតទៅ៖«ទោះបីជាគ្នាមុខដូចគោ ដូចសេះ ដូចទា ដូចឆ្កែ ដូចឆ្មា ក៏គេមិនបានទៅលួចប្លន់ សម្លាប់ឪពុកម្តាយនិងដុតផ្ទះអ្នកឯងដែរ បើមិនចូលចិត្តអូសរំលងឬប្លុកចោលទៅបើគេដៀលម៉ាក់ងាយ ប្រដូចមុខអ្នកទៅហ្នឹងសត្វធាតុ តើអ្នកមានអារម្មណ៍យ៉ាងម៉េច?ដៀលគេ ទាំងគេចេះរកលុយដោយខ្លួនឯង ទាំងខ្លួនឯងនៅលាដៃសុំលុយម៉ែឪ ឲ្យចេះខ្មាស់គេផងហើយធ្វើជាមនុស្សសូមឲ្យមានក្រមសីលធម៌ក្នុងខ្លួន។ 

បើអ្នកខ្លះវិញ ថាគេមុខដូចក្របី ដូចសេះ ទាំងមិនឆ្លុះកញ្ចក់មើលមុខខ្លួនឯងផង។ អ្នកខមិនដៀលគេហ្នឹងហើយ សមជាសត្វធាតុ ព្រោះគ្មានក្រសីលធម៌ជាមនុស្ស»៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ