ស៊ុយអែត៖ អ្នកស្រី Magdalena Andersson នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសស៊ុយអែតបានសុំលាលែតំណែងវិញក្រោយបានកាន់តំណែងប្រហែល១២ម៉ោង។ការសុំលាលែងនេះដោយសារសំណើច្បាប់ថវិការបស់រដ្ឋាភិបាលទទួលបានសំឡេងតិចជាងសំណើរបស់ក្រុមគណបក្សប្រឆាំងដែលធ្វើឱ្យគណបក្សបៃតងនិយមដែលជាដៃគូក្នុងរដ្ឋាភិបាលសុំដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី Magdalena Andersson បាននិយាយថា «គាត់រពឹងថាអាចត្រឡប់មកដឹកនាំរដ្ឋាភិបាលឯកបក្សសំឡេងភាគតិចវិញដោយមានការគាំទ្រពីក្រុមឆ្វេងនិយមនិងបៃតងនិយម និងមានការចរចារគ្នាត្រូវរឿងថវិកាជាតិជាមួយក្រុមប្រឆាំង»។

សភាសុយអែតបច្ចុប្បន្នមាន ៨គណបក្សដែលតំណាងមកពីនិន្នាការផ្សេងៗក្នុងសង្គម។ការធានាបាននូវតុល្យភាពអំណាយនយោបាយនិងសហវិជ្ជមានរវាងគណបក្សនយោបាយផ្សេងៗនាំមកនូវស្ថេរភាពនយោបាយបែបប្រជាធិបតេយ្យសេរីនិយមដែលខុសពីស្ថេរភាពនយោបាយបែបផ្តាច់ការនិយម។

សូមបញ្ជាក់ថា នៅថ្ងៃទី២៤ខែវិច្ឆិកា សភាស៊ុយអែតបានបោះឆ្នោតទទួលស្គាល់មេដឹកនាំគណបក្សសង្គ មប្រជាធិបតេយ្យលោកស្រី Magdalena Andersson ធ្វើជានាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់ក្នុង ប្រទេសនេះដោយទទួលបានសំឡេងគាំទ្រ១១៧សំឡេង ប្រឆាំង ១៧៤សំឡេង និងអនុបវាទ៥៧សំឡេង។ប៉ុន្តែក្រោយការឡើងកាន់តំណែងភ្លាមៗនោះ លោកស្រី Andersson មិនទទួលបានការគាំទ្រទៅលើមូលនិធិដំណើរការរដ្ឋាភិបាល ដែលសភាបោះឆ្នោតអនុម័តនៅល្ងាចថ្ងៃទី២៤ខែវិច្ឆិកានេះដែរ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ