ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី លីស ត្រាស់ បានប្រកាសលាលែងពីមុខតំណែង ក្រោយបំពេញការងារបានប្រហែល ៦សប្តាហ៍ប៉ុណ្ណោះ។ លោកស្រី ត្រាស់ បានប្រកាសក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកស្រីនឹងចុះចេញពីតំណែងជាមេដឹកនាំគណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីអង់គ្លេសផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tech spot នៅថ្ងៃទី២០ តុលា ២០២២។

លោកស្រី ត្រាស់ បានចូលកាន់តំណែងកាលពីថ្ងៃទី០៦ នៅដើមខែកញ្ញាកន្លងទៅ បន្ទាប់ពីការលាលែងពីតំណែងរបស់លោក បូរីស ចនសុន ហើយលោកស្រីនឹងក្លាយជានាយករដ្ឋមន្ត្រី ដែលកាន់តំណែងខ្លីបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយសម័យទំនើប។ ការលាលែងពីតំណែងរបស់លោកស្រីនេះ ធ្វើឡើងបន្ទាប់ពីវិបត្តិនយោបាយ និងសេដ្ឋកិច្ចជាច្រើនសប្តាហ៍ ក្រោយពីរដ្ឋាភិបាលបានដាក់ចេញនូវផែនការកំណែទម្រង់សេដ្ឋកិច្ចថ្មីមួយ ដែលត្រូវបានរិះគន់យ៉ាងខ្លាំង។

នៅក្នុងសេចក្តីថ្លែងការណ៍លាលែងពីតំណែង លោកស្រី ត្រាស់ បានអះអាងពីភាពជោគជ័យ ក្នុងការដោះស្រាយបញ្ហាថាមពល និងការកំណត់ចក្ខុវិស័យសម្រាប់សេដ្ឋកិច្ចទាប និងកំណើនខ្ពស់ ដែលនឹងទាញយកអត្ថប្រយោជន៍ពីអ្វីដែលលោកស្រីហៅថា សេរីភាពនៃការចាកចេញពីសហភាពអឺរ៉ុប (Brexit)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ