អង់គ្លេស ៖ Sissoko និង Son Hueng-min បានស៊ុតបញ្ចូលទីម្នាក់១គ្រាប់ ក្នុងជ័យជម្នះ ២-០ ទៅលើក្រុម Brentford បានធ្វើឲ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur ឡើងទៅឈរចាំមុននៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup (Carabao Cup) នារាត្រីថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ នៅកីឡដ្ឋាន Tottenham Hotspur ដែលស្ថិតក្នុងទីក្រុង London។

នេះជាការឡើងដល់វគ្គដណ្តើមពានលើកដំបូងផងដែរ ក្រោមការបង្វឹករបស់អ្នកចាត់ការ Jose Mourinho នៅក្រោយពេលអតីតគ្រូបង្វឹក Mauricio Pochettino បាននាំពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃ UEFA Champions League កាលឆ្នាំ២០១៩ គិតត្រឹម ៣ឆ្នាំចុងក្រោយនេះ។

កន្លងមក Spurs ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនៃពាន League Cup ចំនួន ៩លើក ក្នុងនោះធ្លាប់ឈ្នះពាន ៤ដង តិចជាងហង្សក្រហមដែលឡើងមកវគ្គនេះចំនួន ១២ដង។ ក្រុមមាន់ខ្នាយមាស Tottenham Hotspur មួយនេះខកខានឈ្នះពានមួយនេះមានរយៈពេល ១៣ឆ្នាំមកហើយ។

គួរបញ្ជាក់ផងដែរថា ក្រុមមាន់ខ្នាយមាស Tottenham Hotspur នឹងត្រូវអ៊ុតមើលរវាងក្រុមដែលមានត្រកូល Manchester ទាំងពីរត្រូវធ្វើការតតាំងជាមួយគ្នា នៅវេលាម៉ោង៣ អំលងអត្រា ឈានចូលថ្ងៃ០៧ ខែមករា ដើម្បីសម្រេចថា ក្រុមណាមួយត្រូវទៅប៉ះជាមួយ Tottenham ដែលឈរចាំជាស្រេច។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ