ក្រចេះ៖ នគរបាលស្រុកសំបូរឃាត់ខ្លួនលោកគ្រូពេទ្យម្នាក់ បញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីឃាតដោយអចេតនា។ 

នគរបាលខេត្តក្រចេះ បានឲ្យដឹងថាជនជាប់ចោទឈ្មោះផាត់ ពិទូរ្យ ជាបុគ្គលិកមណ្ឌលសុខភាពស្រុក សំបូរ និងមានបើកអាជីវកម្ម ព្យាបាលឯកជននៅនិងផ្ទះក្នុងស្រុកសំបូរ ត្រូវរងការប្តឹងចោទពីឪពុកម្តាយទារក អាយុ៣ខែម្នាក់ ថាមិនទទួលខុសត្រូវលើការព្យាបាលបណ្តាលឲ្យទារកស្លាប់ កាលពីថ្ងៃទី២៧ ខែកញ្ញា។

អធិការនគរបាលស្រុកសំបូរ លោកវរសេនីយ៍ឯក ប៊ុន ឈឿន បញ្ជាក់ថា ជនជាប់ចោទជាគ្រូពេទ្យត្រូវបាននគរបាលស្រុក ឃាត់ខ្លួនភ្លាមៗទៅតាមបញ្ជា ឯកឧត្តម កែវ សុជាតិព្រះរាជអាជ្ញាអមសាលាដំបូង បន្ទាប់ពីនគរបាលទទួលបានបណ្តឹងពីឪពុកម្តាយរបស់ទារករងគ្រោះ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ