ភ្នំពេញ៖ នៅរយៈពេល ៥ខែ ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែឧសភា កម្ពុជាទទួលបានចំណូលជាង ១៤៧លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ។

តាមរបាយការណ៍ បានឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ រយៈពេល៥ខែនេះ មានចំនួន ១៤៦,៥៥០,០០៥ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូមានចំនួន ៧០៧,០៧៣ដុល្លារ។

ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១,៣៥១ដុល្លារ ក្នុង១តោន ថយចុះចំនួន ២៥២ដុល្លារ ក្នុងមួយតោន ស្មើនឹង១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ក្នុងខែឧសភា ឆ្នាំ២០៣ មានតម្លៃ ២៥១ដុល្លារ ក្នុងមួយម៉ែត្រគូប។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ