បាល់ទាត់៖ រូបសំណាករបស់ Lionel Messi ត្រូវបានដាក់តាំងនៅទន្ទឹមនឹងរូបសំណាករបស់កំពូលកីឡាករអាមេរិកខាងត្បូង Pele និង Diego Maradona នៅទីស្នាក់ការកណ្តាលរបស់សហព័ន្ធអាមេរិកខាងត្បូង (CONMEBOL)។

កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានដើរតាមលោក Maradona ដោយដឹកនាំអាហ្សង់ទីនឱ្យឈ្នះពាន World Cup លើកដំបូងរបស់ពួកគេក្នុងរយៈពេល ៣៦ឆ្នាំនៅប្រទេសកាតា។ សហព័ន្ធបាល់ទាត់អាហ្សង់ទីនក៏បានប្តូរឈ្មោះកន្លែងហ្វឹកហាត់របស់ក្រុមជម្រើសជាតិទៅជាឈ្មោះ Messi ផងដែរកាលពីថ្ងៃសៅរ៍ ពីរថ្ងៃបន្ទាប់ពីស៊ុតបញ្ចូលទីគ្រាប់ទី៨០០ របស់ខ្លួនក្នុងការប្រកួតមិត្តភាព ២-០ លើប៉ាណាម៉ា។

គួរបញ្ជាក់ផងដែរថា Messi បានស៊ុតបញ្ចូលទីគ្រាប់ទី១០០ របស់ខ្លួនឱ្យក្រុមជើងឯកពិភពលោកអាហ្សង់ទីនតាមរយៈគ្រាប់បាល់ Hat-Trick ក្នុងជ័យជំនះ ៧-០ លើ Curacao៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ