(ប្រេស៊ីល)៖ ភ្លៀងធ្លាក់ខ្លាំង ជន់លិចរដ្ឋ Rio Grande do Sul នៅភាគខាងត្បូងប្រទេសប្រេស៊ីល បានកើនឡើងដល់ ក្នុងនោះបានបណ្តាលឱ្យ មនុស្សយ៉ាងហោចណាស់៦៦នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤។

ចំណែកឯចំនួនមនុស្សបាត់ខ្លួនបានកើនឡើងដល់ ១០១នាក់ ហើយមនុស្សជាង៨០,០០០នាក់ត្រូវបានផ្លាស់ទីលំនៅ នេះបើយោងតាមអាជ្ញាធរការពារស៊ីវិលរបស់រដ្ឋ។ របាយការណ៍បានបន្ថែមថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ថាតើការស្លាប់ចំនួនប្រាំមួយនាក់បន្ថែមទៀតមានជាប់ទាក់ទងនឹងខ្យល់ព្យុះឬយ៉ាងណា។


គួរជម្រាបថា លក្ខខណ្ឌអាកាសធាតុមិនល្អ បានជះឥទ្ធិពលប្រហែលពីរភាគបីនៃទីប្រជុំជន និងទីក្រុងប្រមាណជិត ៥០០របស់រដ្ឋមួយនេះ ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយរូហ្គាយ និងអាហ្សង់ទីន។ ទឹកជំនន់បានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវថ្នល់ និងស្ពាន ខណៈដែលការរអិលបាក់ដី និងការបាក់ផ្នែកខ្លះនៃទំនប់វារីអគ្គិសនី ក៏ត្រូវបានរាយការណ៍ផងដែរ។ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុង Rio Grande do Sul នៅថ្ងៃអាទិត្យនេះ ដើម្បីវាយតម្លៃស្ថានភាពដោយផ្ទាល់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ